(ព្រុចសែល, បែលហ្ស៉ិក)៖ នៅចំពោះមុខប្រជាពលរដ្ឋរស់នៅតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាគួរដល់ពេលត្រូវរួមគ្នាលុបបំបាត់ភាពជ្រុលនិយមទាំងការជ្រុលនិយមខាង និងខាងឆ្វេង។
នយោបាយជ្រុលនិយម គឺជានយោបាដ៏គ្រោះថ្នាក់អាចនាំដល់ការបែកបាក់ និងវិនាសអន្តរាយក្នុងសង្គម។ ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់នយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រឌិតរឿងថាលោក ម៉ាណែត មិនមែនជាកូនប្រុសសម្តេច និងការដាក់ចេញនយោបាយ «មានស៊ី អត់សែន» ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនយោបាយបែបនេះ គឺជានយោបាយជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការបោះឆ្នោតនៅប្រទេសបារាំង ដែលលោកស្រី ឡឺ ប៉ែន ចាញ់ឆ្នោត ព្រោះតែជាមនុស្សជ្រុលនិយម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ «ប្រទេសយើងត្រូវខិតខំលុបបំបាត់ភាពជ្រុលនិយម ទាំងអាជ្រុលនិយមស្តាំ ទាំងអាជ្រុលនិយមឆ្វេង។ ភាពជ្រុលនិយមនៅស្រុកខ្មែរមិនគួរមានបន្តទៅទៀតទេ»៕
<