(សៀមរាប)៖ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែមិថុនានេះ បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំង នៅខេត្តសៀមរាម បណ្តាលឲ្យបាក់ដើមឈើតាមបណ្តោយផ្លូវវង់ធំ ធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ នេះបើយោងតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់បាក់ដើមឈើកាត់ផ្លូវ បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានចុះទៅជួយសម្រួលកាត់ដើមឈើ ដើម្បីអាចធ្វើដំណើរបន្តទៀត៕