(ភ្នំពេញ)៖ នាពេលរសៀលថ្ងៃទី១៩ ខែមិថុនានេះ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានដឹកនាំគណៈប្រតិភូរបស់គណៈកម្មាធិការ ធ្វើដំណើរទៅទស្សនកិច្ចការងារ និងចូលរួមរួមវគ្គបណ្តុះបណ្តាលរយៈពេល០៤ថ្ងៃ ស្តីពីយុទ្ធសាស្ត្រ និងនីតិវិធីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។
ដំណើរបំពេញទស្សនកិច្ចនេះ ដោយតបតាមការអញ្ជើញរបស់សេនានុពន្ធ័នគរបាល និងសន្តិសុខ (វៀតណាម-កម្ពុជា-ទ្បាវ) អមស្ថានទូតបារាំង ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្កើនចំណះដឹង និងកិច្ចសហប្រតិបត្តិការល្អ រវាងគណៈកម្មាធិការ ជាមួយស្ថានបន័ពាក់ពន្ធ័នានារបស់ប្រទេសវៀតណាម។
ក្នុងអំទ្បុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃគណៈកម្មាធិការ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕