(ភ្នំពេញ)៖ តាមបញ្ជាលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន នៅតាមបណ្តយផ្លូវ១១០ ពីមហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះសុីសុវត្ថិ ផ្លូវលេខ១៩ ផ្លូវលេខ១៥ ផ្លូវ០៣ និងផ្លូវលេ៥។
លោក ចាប ឌីណា បានបញ្ជាក់ថា ការរៀបចំ គឺអនុវត្តជាប្រចាំ ព្រោះមូលដ្ឋានខណ្ឌដូនពេញ ជាតំបន់ទេសចរណ៍សេដ្ឋកិច្ចនយោបាយ វប្បធម៌ ដែលមានភ្ញៀវជាតិ អន្តរជាតិមកកម្សាន្ត ស្របពេលដែលប្រទេសជាតិមានសុខសន្តភាព ប្រជាពលរដ្ឋអាចអញ្ជេីញដំណេីរកម្សាន្តគ្រប់ទីកន្លែងដែលខណ្ឌដូនពេញ មានរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង សារមន្ទីរជាតិ។ល។ ដូច្នេះ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ត្រូវតែស្អាត មានអនាម័យ បរិស្ថានល្អ ជាទីគាប់ចិត្តរបស់មហាជន។
ក្នុងនាមអាជ្ញាធរលោក ចាប ឌីណា បានស្នេីសុំបងប្អូនអាជីវករ ប្រជាពលរដ្ឋមេត្តាជួយសហការដេីម្បីសោភ័ណភាព មូលដ្ឋានយេីងទាំងអស់គ្នា។
ក្នុងនាមលោកអភិបាលខណ្ឌដូនពេញ, លោក ចាប ឌីណា ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ដែលបានហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងមូលដ្ឋាន៕