(អវកាស)៖ អ្នកប្រហែលជាគិតស្មានថា មានតែព្រះអាទិត្យទេ ដែលធំជាងគេនៅក្នុងចក្រវាឡនេះ ក៏ប៉ុន្តែវាមិនមែនដូច្នោះឡើយ។ តាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រ តាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ននេះ គេអាចដឹងថា មានផ្កាយរាប់កោដលានឯណោះ ហើយភាគច្រើនមានទំហំ ធំជាងព្រះអាទិត្យយើង ចាប់ពីរឬបីដង រហូតដល់រាប់លានដងឯណោះ។
វីដេអូខាងក្រោមនេះ នឹងបង្ហាញលោកអ្នក អំពីទំហំនៃវត្ថុអវកាស ដែលមានចាប់វត្ថុដែលតូចជាងគេ គឺព្រះច័ន្ទ បន្ទាប់មកគឺភពពុធ ភពអង្គារ ភពសុក្រ ភពផែនដី ព្រះអាទិត្យ រហូតដល់តារាយក្ស ដែលមានទំហំធំជាងព្រះអាទិត្យយើងរាប់លានដងឯណោះ។
សូមទស្សនាវីដេអូដែលគួរឲ្យរំភើប នឹងតក់ស្លុតនេះដូចតទៅ៖