(ក្រចេះ)៖ មន្រ្តីជំនាញរដ្ឋបាលព្រៃដឹកនាំដោយលោក ឃ្លាំង ណារត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកចិត្តបុរី ចុះបង្ក្រាបទល្មើសព្រៃឈើ ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃបម្រុងដឹកយកទៅលក់បន្ត ដោយរឹបអូសបានឈើជាច្រើនម៉ែត្រគូប។

ប្រតិបត្តការនេះធ្វើការនេះធ្វើឡើងតាំងពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ រហូតដល់រសៀលថ្ងៃនេះកំពុងដឹកជញ្ជូនមិទាន់រួចរាល់នៅឡើយទេ ស្ថិតនៅចំនុចសុខសាន្ដ ភូមិចំរើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្រ្តីរដ្ឋបាលព្រៃបានឲ្យដឹងថា ឈើទាំងនេះត្រូវក្រុមឈ្មួញដឹកយកមកលាក់ទុកក្នុងព្រៃជាប្រភេទឈើគ្រឿងផ្ទះ (ខ្លុង) តែមិនទាន់ដឹងចំនួនម៉ែត្រគូបទេ ព្រោះកម្លាំងកំពុងប្រមូលដឹកជញ្ជូនមិនទាន់អស់ ហើយការវាស់វែងមិនទាន់រួចរាល់នៅឡើយទេ។

មន្រ្តីរូបនោះបន្តទៀតថា ឈើទាំងនេះត្រូវដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនខ្សា ដើម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕