(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានអំពាវនាវដល់សាធារណជន ផ្តល់ព័ត៌មានពីស្ត្រីជនជាតិចិនម្នាក់ ដែលបង្កអសន្តិសុខ នៅខេត្តព្រះសីហនុ។

ស្ត្រីជនជាតិចិន ដែលជាជនសង្ស័យរូបនេះ មានឈ្មោះ DU LEI កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ EJ2324571ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។

អជ្ញាធរបានបញ្ជាក់ថា «សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមជម្រាបជូនថា សមត្ថកិច្ចនឹងរក្សាការសំងាត់ជូនបងប្អូន និងសូមអរគុណទុកជាមុន សម្រាប់ការចូលរួមសហការ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុរបស់យើង សូមអរគុណ»