(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ គឺជាថ្ងៃបញ្ចប់ នៃកម្មវិធីបោះជំរុំ នៅតំបន់ឧទ្យានជាតិគីរីរម្យ ក្នងខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ និងក្រុមការងារជាក្រុមយុវជនជាច្រើននាក់។ សម្រាប់ថ្ងៃបញ្ចប់ នៃកម្មវិធីបោះជំរុំនេះ លោក សាយ សំអាល់ បានបន្តដឹកនាំក្រុមការងារ និងមន្រ្តីរបស់ខ្លួនរបស់ខ្លួន ចុះដាំកូនឈើ តាមដងផ្លូវ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា «ការបោះជំរុំគីរីរម្យឋានសួរទេសភាព ដែលដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយសហការពីសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ស្ពឺ សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ និងសហភាពសហពន្ធ័យុវជនកម្ពុជាវិសយ័បរិស្ថាន រួមទាំងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ធ្វើឡើងចាប់ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ដែលមានអ្នកចូលរួមបោះជំរុំជាច្រើននាក់ពេលនេះបានដាំឈើ និងផ្កាបញ្ចប់នៃការបោះជំរុំហើយនៅថ្ងៃនេះហើយ»។
លោក គាត រង្សី បានបញ្ជាក់ថាថ្ងៃបញ្ចប់អ្នកចូលរួមបានដាំ ដើមឈើជាច្រើនពាន់ដើមក្នុងនោះមាន ដាំដើមឈើប្រភេទផ្កាជម្ពូវ័ន្តគ្លីហ្វ(ផ្កាសាគូរ៉ា)ចំនួន ១០០០ដើម ដើមប៉ប្រក(លំពែងព្រះរាម) និងប្រភេទផ្កាអរ័គីដេ ចំនួន ២០១៦ ដើម ជានិមិត្តនៃការ(បោះជំរុំគីរីរម្យឋានសួរទេសភាព២០១៦) ។
លោកប្រធានមន្ទីរសង្កត់ធ្ងន់ផ្កាឈើជាច្រើនក្នុងផ្កាអរ័គីដេ មិនត្រូវបានអនុញ្ញាតនរណាកាច់ ឬបេះនោះទេ បើសិនហ៊ានល្មើសនឹងត្រូវទទួលពិន័យនៅពេលមន្ត្រីបរិស្ថានចាប់បាន។
នៅក្នុងឱកាសដាំឈើនោះ លោកបណ្ឌិតរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យពលរដ្ឋមានការចូលរួមថែរក្សាដើមឈើ និងដើមផ្កាទាំងអស់ឲ្យបានគង់វង្ស បានបន្តពូជសម្រាប់យើងបានទទួលផលមកវិញ៕