(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ១៨ មិថុនា ២០១៦ (គិតត្រឹមម៉ោង១៧ល្ងាច) បានឲ្យដឹងថា នគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស៥នាក់ ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ ដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ៦២២.៦៣ក្រាម, ១២ញ្ចប់ធំ និង ២២កញ្ចប់តូច។
គេហទំព័រអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅ៖ ខេត្តកណ្ដាលបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកក) ២កញ្ចប់តូច, ខេត្តស្ទឹងត្រែងបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន(ម៉ាទឹកកក) ៦២១.៤ក្រាម, ខេត្តព្រៃវែងបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន(ម៉ាទឹកកក) ២កញ្ចប់ធំ និង២០កញ្ចប់តូច និងខេត្តពោធ៍សាត់ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ១.២៣ក្រាម៕