(ក្រចេះ)៖ បាតុភូតធម្មជាតិខ្យល់កន្រ្តាក់ បានបង្កឲ្យខូចខាតវត្ត​ សាលារៀន និងផ្ទះប្រជាពលជា​ច្រេីនខ្នង ថែម​ទាំងជម្លង់ម្រេចជាច្រេីនដើម នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិ​ក្រញូងសែន​ជ័យឃុំឃ្សឹម និង​ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។

នាយករដ្ឋបាលសាលាស្រុកស្នួល លោក អ៊ូ ដានីបានឲ្យដឹងថា ការខូចខាតនោះរួមមាន វត្តសម្រងស្រែស្រាយ ​របេីកដំបូលសាលាឆាន់ទាំងស្រុង ហើយបន្ទុប់អនាមយ័ខូចទាំងស្រុង ព្រះវិហារ​របេីកដំបូល​​សាលារៀន​ក្នុងវត្ត១ខ្នង ខូចខាតទាំងស្រុងនិងមនុស្សម្នាក់រងរួបជេីងខាងស្ដាំ ខណ:ផ្ទះប្រជាពលរដ្ឋនៅឃុំឃ្សឹមចំនួន៤០ខ្នង ក្នុងនោះ១២ខ្នងរងការខូចខាតទាំងស្រុង ឃុំ២ធ្នូចំនួន១៧ខ្នង​របេីកដំបូល​និងម្រេចចំនួន១៩៥០ជន្លង់។

លោកនាយករដ្ឋបាលបានបន្ដទៀតថា ក្រោយពេលបាតុភូតនេះ កេីតឡេីងអាជ្ញាធរស្រុក ក្រោមការបញ្ជាផ្ទាល់អភិបាលស្រុក គឹម គន់នី បាននឹងកំពុងចុះទៅត្រួត​ពិនិត្យដេីម្បីជួយសង្រ្គោះ​ពួកគាត់ហេីយ​សាខាកាកបាតក្រហមខេត្ត​ក្រចេះកំពុងត្រៀមចុះទៅជួយពួកគាត់ផងដែរ។