TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៦នាក់ ខណៈអ្នកជាសះស្បើយ១១នាក់ (Video inside)
10-12-2022 11:36
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៦នាក់ ខណៈជាអ្នកជាសះស្បើយ១១នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,២៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,០៧៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕