(ពិភពលោក)៖ ស្រាជាគ្រឿងស្រវឹងមួយ ដែលពេញនិយមនៅអឺរ៉ុប ជាពិសេសគឺសម្រាប់ពួកមហាសេដ្ឋីចូលចិត្តផឹក ស្រាដែលមានតម្លៃថ្លៃៗ ប៉ុន្តែក៏មានស្រាខ្លះ ទោះមានលុយច្រើនយ៉ាងណា ក៏មិនអាចទិញបានដែរ ព្រោះការផលិតរបស់វាមានកំណត់។
តើអ្នកចង់ដឹងទេថា ស្រាឈ្មោះអ្វីដែលមានតម្លៃថ្លៃជាងគេបំផុតនោះ?
០១. Tequila Ley .925 តម្លៃ ៣.៥លានដុល្លារអាមេរិក
ជាស្រាមួយប្រភេទរបស់ប្រទេសម៉ិកស៊ិក ដែលផលិតឡើងដោយយកចិត្តទុកដាក់បំផុត សម្រាប់សុខភាពអ្នកផឹក។ មិនត្រឹមតែជាប់ចំណាត់ ថ្នាក់ជាស្រាដែលមានតម្លៃថ្លៃជាងគេបំផុតនោះទេ វាត្រូវបានគេទទួលស្គាល់ថា ជាស្រាដែលមានការរចនាសំបកដបដ៏ស្រស់ស្អាតថែមផង ព្រោះសំបកដបរបស់ស្រានេះ ត្រូវបានគេរចនាឡើងជាមួយនឹងត្បួងពេជ្រ ៦,៤០០គ្រាប់ រំលេចយ៉ាងភ្លឺចិញ្ចាចចញ្ចែង ល្អប្រណិតតែម្ដង។ Tequila Ley .925 ត្រូវបានផលិតឡើងតាំងពីឆ្នាំ ១៧៧៦ ប៉ុន្តែមកដល់បច្ចុប្បន្នគេមិនច្បាស់ថា វាមានលក់នៅលើទីផ្សារ ឬមួយយ៉ាងណានោះទេ។
០២. Henri IV Dudognon Heritage Cognac Grande Champagne តម្លៃ២លានដុល្លារអាមេរិក
ជាបងប្អូននឹង Tequila Ley .925 ដែលផលិតឡើងជាមួយនឹងគុណភាពខ្ពស់ ដែលមានអាយុកាល១០០ឆ្នាំ។ ចំណែកសំបកដបរបស់វាវិញ ត្រូវបានគេផលិតឡើងដោយបំពាក់នូវមាសទំហំ ២៤ការ៉ាត់ និងត្បួងពេជ្រ ៦,៥០០គ្រាប់។ បើសិនជាអ្នកចង់ផឹកស្រាមួយនេះ លោកអ្នកគ្រាន់តែធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសស៊ូដង់ខាងត្បូង តាមរយៈជើងហោះឯកជនមួយរបស់រដ្ឋ នោះលោកអ្នកនឹងបានទទួលទានវាភ្លាម។
០៣. Diva Vodka តម្លៃ១លានដុល្លារអាមេរិក
ឈរក្រោមស្លាកឈ្មោះ Vodka បានធ្វើឲ្យមនុស្សភាគច្រើនដឹងច្បាស់ថា វាជាស្រារបស់ប្រទេសរុស្ស៊ី និងមានរសជាតិក្ដៅ ប៉ុន្តែសម្រាប់ Diva Vodka វិញ ផ្ទុយពីនោះបន្តិច ដោយវាត្រូវបានគេផលិតឡើង ជាមួយនឹងរសជាតិស្រាលស្រទន់ និងឆ្ងាញ់ជាប់ចិត្ត។ សម្រាប់ការរចនាសំបកដបវិញ គឺផ្ដល់នូវភាពងាយស្រួលសម្រាប់យកតាមខ្លួន ព្រោះវាមានរាងតូចច្រឡឹង និងស្រស់ស្អាត។
០៤. Dalmore 62 តម្លៃ ២១៥,០០០ដុល្លារអាមេរិក
ជាស្រាថ្លៃ ដែលផលិតឡើងតែ ១២ដបប៉ុណ្ណោះ ដូច្នេះបើទោះបីជាមានលុយ ក៏មិនប្រាដកថា អាចរកទិញបានផងដែរ។ សារធាតុផ្សំនៃស្រានេះ ត្រូវបានគេដឹងថា ប្រមូលផ្ដុំទៅដោយសារធាតុសំខាន់ ជាច្រើន ទើបនាំឲ្យវាមានរសជាតិខុសពីស្រាដទៃ។ កន្លងមកស្រា Whiskey ប្រភេទនេះ ត្រូវបានគេប្រទះឃើញនៅលើខ្លួនអ្នកដំណើរម្នាក់ នៅក្នុងអាកាសយានដ្ឋាន Changai airport ក្នុង ប្រទេសសិង្ហបុរី ដោយគេសង្ស័យថា វាជាស្រាក្លែងក្លាយ។
០៥. Armand de Brignac Midas តម្លៃ ២១៥,០០០ដុល្លារអាមេរិក
ជាប្រភេទស្រា Champagne ភាគច្រើនគេយកមកផឹក នៅក្នុងកម្មវិធីជប់លៀងធំៗ ព្រោះវាមានរសជាតិស្រាល ដោយអាចពិសាបានទាំងបុរស និងនារី និងមួយវិញទៀតវាមានចំណុះរហូតដល់ ៣០លីត្រក្នុងមួយដប។
០៦. Penfolds Ampoule តម្លៃ ១៧០,០០០ដុល្លារអាមេរិក
ជាពពួកស្រាក្រហម ប៉ុន្តែទឹករបស់វាមានពណ៌សខុសប្លែកពីស្រាក្រហមដទៃ ចំណែករសជាតិវិញគឺឆ្ងាញ់ និងស្រទន់។ មានមនុស្សតិចតូចបំផុត ដែលបានភ្លក្សរសជាតិស្រានេះ ព្រោះតែវាផលិតឡើងត្រឹមតែ១២ដប និងមានចំណុះតិច។ ចំណែកសំបកវិញផលិតឡើងពីឈើម្យ៉ាង ដែលមានក្លិនក្រអូប ហើយក្លិនក្រអូបនេះហើយ ដែលបានជួយបង្កើនរសជាតិស្រាឲ្យកាន់តែឆ្ងាញ់មួយកម្រិតទៀត។
០៧. Château d’Yquem តម្លៃ ១៣០,០០០ដុល្លារអាមេរិក
ជាស្រាក្រហម ដែលមានអាយុកាល ៣០០ឆ្នាំ ដែលផលិតឡើងក្នុងចំនួនតិចតូចបំផុត (មិនមានតូលេខច្បាស់លាស់)។ តាមឯកសារបានបញ្ជាក់ថា ស្រាក្រហមមួយនេះ មានរសជាតិស្រទន់ និងឆ្ងាញ់ពិសា ប៉ុន្តែវាខ្លាំងបន្តិចសម្រាប់មនុស្សស្រី ព្រោះជាតិអាល់កុលខ្ពស់។
០៨. Legacy by Angostura តម្លៃ ២៥,០០០ដុល្លារអាមេរិក ជាស្រាដែលមានតម្លៃថ្លៃគួរសម ប៉ុន្តែវាក៏ជាស្រាមួយដ៏កម្រផងដែរ ព្រោះវាត្រូវបានផលិតឡើងតែ២០ដប។ រសជាតិរបស់វាខ្លាំង ប៉ុន្តែមានក្លិនឆ្ងុញឆ្ងាញ់ ដែលទាក់ទាញអារម្មណ៍អ្នកផឹក។
០៩.The Winston Cocktail តម្លៃ ១៤,០០០ដុល្លារអាមេរិក
ជាប្រភេទស្រាក្រឡុកតម្លៃ ១៤,០០០ដុល្លារអាមេរិក ក្នុងមួយកែវ។ ស្រាក្រឡុកនេះថ្លៃក៏ដោយសារតែវាត្រូវបានផ្ដុំឡើងពីស្រាផ្សេងៗ ដែលមានរសជាតិឆ្ងាញ់ និងថ្លៃ ដូចជា Cognac Croizet 1858 Cuvee Leonie, Grand Marnier Quintessence និង Chartreuse Viellissement Exceptionellement Prolongé។
១០. Vieille Bon Secours Ale តម្លៃ ១២០០ដុល្លារអាមេរិក
បើទោះបីវាជាស្រាមួយប្រភេទជាប់ចំណាប់ថ្នាក់លេខ១០នៃស្រាដ៏ថ្លៃក្ដី ប៉ុន្តែវាក៏នៅតែថ្លៃដែរ ព្រោះមួយដប ១២០០ដុល្លារអាមេរិក។ Vieille Bon Secours Ale មានអាយុកាល ១០ឆ្នាំ និងមានជាតិអាល់កុល ៨ភាគរយ ដែលអាចទទួលបានទាំងប្រុស និងស្រី៕