(ភ្នំពេញ)៖ សមត្ថកិច្ច និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្គាប់ឱ្យសកម្មជនគណបក្សសង្រ្គោះជាតិទាំងអស់ ដែលបានប្រមូលផ្តុំគ្នាបួងសួងនៅខាងមុខព្រះអង្គចេកព្រះអង្គចម ដោះអាវរបស់ពួកគេដែលមានស្លាកសញ្ញា «ឈប់» ចេញ។ សមត្ថកិច្ចបានអះអាងថា ការពាក់អាវមានសញ្ញាឈប់នេះ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសោភ័ណភាព នៅតំបន់ទេសចរណ៍មួយនេះ។
តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាបបានឲ្យដឹងថា បន្ទាប់ពីអុជធូប និងជួបជុំនៅមុខព្រះអង្គចេក ព្រះចម រួចហើយ សកម្មជនគណបក្ស សង្រ្គោះជាតិ បានកំពុងនាំគ្នាទៅប្រមូលផ្តុំនៅខាងមុខប្រាសាទអង្គរវត្ត ពុំមានវត្តមានលោក កឹម សុខា។
ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរ បានអះអាងថា ពិធីជួបជុំនេះពុំបានសុំការអនុញ្ញាតពីអាជ្ញាធរនោះទេ៕