(ភ្នំពេញ)៖ វ៉ាក់សាំងប្រភេទថ្មី ការពារការកើតជំងឺផ្លូវដង្ហើម ដែលមានឈ្មោះថា ISMIGEN បានមកដល់កម្ពុជាហើយ តាមរយៈក្រុមហ៊ុន Healol Pharmaceuticals Import Export Co,.Ltd ។
ការតាំងបង្ហាញផលិតផលថ្នាំពេទ្យប្រភេទថ្មីនេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត Vann Mich ជានាយកផ្នែកជំងឺសួត នៃមន្ទីរពេទ្យខ្មែរសូវៀត លោក Ny Chanty ជានាយកផ្នែកជំងឺសួត នៃមន្ទីពេទ្យព្រះកុសមៈ លោក លៀន គឹមស្រេង អនុប្រធាននៃអាគារផ្នែកជំងឺសួត នៅនៃមន្ទីពេទ្យកុមារជាតិ លោក Vijay Kanchan ជាអគ្គនាយកក្រុមហ៊ុន Healol Pharmaceuticals Import Export Co,.Ltd និងវេជ្ជបណ្ឌិជាច្រើនរូបទៀត។
ឱសថ ISMIGEN គឺជាផលិតផលដ៏មានគុណភាពខ្ពស់ នាំចូលពីប្រទេសស្វីស ហើយជាផលិតផលថ្មីសឡាងទើប តែមកដល់ទីផ្សារកម្ពុជា ក៏ដូចជាថ្មីសឡា ងសម្រាប់ក្រុមហ៊ុន Healol ឱសថ ISMIGEN ជាប្រភេទឱសថ វ៉ាក់សាំងប្រើលេបតាមមាត់ ដែលមានអនុភាពជំរុញ នៃការឆ្លើយតបប្រព័ន្ធភាពសុំាសិរីរាង្គជាក់លាក់ តាមរយៈមេកានិកប៉ូលីវ៉ាឡង់ ប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី ការពារផ្លួវដង្ហើម។
លោកវេជ្ជបណ្ឌិត ឌៀវ ភិច អ្នកគ្រប់គ្រងប្រចាំកម្ពុជា នៃក្រុមហ៊ុន Healol បានឲ្យដឹងថា បានជាក្រុមហ៊ុនបង្ហាញ នៅផលិតផលថ្មី ISMIGEN នេះ ព្រោះវេជ្ជសាស្រ្ដនៅកម្ពុជា មានការរីកចំរើន ទាំងផ្នែកព្យាលបាល ក៏ដូចជាផ្នែកការពារ។ ផលិតផល ISMIGEN នេះ ក្រុមហ៊ុនមិនមានជាប្រភេទថ្នាំចាក់ទេ គឺមានតែប្រភេទថ្នាំគ្រាប់ លេបតាមមាត់តែប៉ុនណ្ណោះ និងមានចរាចណ៍នៅទីផ្សារហើយ នៅគ្រប់ឱសថស្ថានទាំអស់៕