Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រវឹងបើករថយន្តចេញពីហាងផឹកស៉ី ជាន់ហ្រ្វាំងច្រឡំហ្គា រថយន្តហោះទៅបុករះម៉ូតូជាច្រើនគ្រឿង និងសន្តិសុខម្នាក់រងរបួស

19-06-2016 08:16

(ភ្នំពេញ)៖​ បុរសស្រវឹងម្នាក់ បើករថយន្ត Highlander មួយគ្រឿង ចេញពីហាងផឹកស៉ី តែពេលកំពុងបើកបែរ ជាជាន់ហ្វ្រាំង តែច្រឡំជាន់ហ្គាទៅវិញ បានធ្វើឲ្យរថយន្តហោះទៅបុករះម៉ូតូជាច្រើនគ្រឿង ដែលចតទុកនៅពីមុខហាងផឹកស៊ី យីហោ «បុប្ផាគីរីរម្យ» បង្កឲ្យសន្តិសុខដែលយាមម៉ូតូរងម្នាក់របួសធ្ងន់ ត្រូវជើងទាំងសងខាងផងដែរ។

ហេតុការណ៌នេះ បានកើតឡើងនាម៉ោង១២៖៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៨១ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ថា នៅវេលាខាងលើគេបានឃើញបុរស ដែលបើករថយន្តបង្កខាងលើ បើកចេញពីហាងផឹកស៉ី​ ស្រាប់តែកំពុងបើកមកមុខតិចៗ​ មិនបានប៉ុន្មានម៉ែត្រផង ក៏ឃើញរថយន្តហោះទៅបុកម៉ូតូ ដែលចតនៅមុខហាងបណ្តាលឲ្យខូចខាតជាច្រើនគ្រឿង និងបានជ្រុលទៅបុកសន្តិសុខ ដែលកំពុងតែឈរយាមកន្លែងផ្ញើម៉ូតូ បណ្តាលឲ្យរងរបួសជើងទាំង២ផងដែរ​។

ក្រោយកើតហេតុ​ ម្ចាស់រថយន្តបានចរចារសងសំណង ទៅអោយម្ចាស់ម៉ូតូ​ និងសន្តិសុខដែលរងរបួស​ ​ព្រោះខ្ចិលនាំរឿងវែងឆ្ងាយ៕