(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានសភា និងជាប្រធានមហាសន្និបាតអន្ដរសភាលើកទី៤៣ បានបង្ហាញនូវភាពស្ញប់ស្ញែង និងកោតសរសើរដោយស្មោះចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ក្នុងលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ បង្ហាញនូវសមត្ថភាព និងភាពជឿជាក់របស់កម្ពុជា ក្នុងការបំពេញតួនាទីភារកិច្ចក្នុងតំបន់ និងអន្ដរជាតិ ដែលចូលរួមចំណែកដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចពញាចក្រី ហេង សំរិន៖