(ភ្នំពេញ)៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewood Phnom Penh លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាពប្រចាំឆ្នាំ២០២១ របស់ក្រុមហ៊ុន Smart Axiata ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។
នៅក្នុងពិធីសម្ពោធរបាយការណ៍និរន្តភាព ប្រចាំឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata បានធ្វើការបោះពុម្ពផ្សាយរបាយការណ៍និរន្តភាពប្រចាំឆ្នាំ ដែលចែករំលែកអំពីសមិទ្ធិផលរបស់ខ្លួន ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈគោលការណ៍និរន្តរភាពទាំង៤ គឺ៖ លើសពីប្រាក់ចំណេញរយៈពេលខ្លី ការអភិវឌ្ឍធនធានមនុស្ស ដំណើរការល្អឥតខ្ចោះ និងការជួយពិភពលោក និងសង្គម៕