(សៀមរាប)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំកម្មវិធី «រាត្រីចងចាំ ឆ្នាំ២០២២» ដែលនឹងមានមហាព្រឹត្តការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។
«រាត្រីចងចាំ» នឹងរៀបចំឡើងនៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ ក៏ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ។
ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជិត៣០០នាក់។
សូមអញ្ជើញចូលរួមទស្សនា ឲ្យបានច្រើនកុះករ នៅខាងក្រោយបរិវេណប្រាសាទអង្គរតូច វេលាម៉ោង១៧៖០០៕