(ព្រះសីហនុ)៖ លោកស្រី ហ៊ុន ម៉ាណា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ និងជូនលោយតាជី លោកយាយជីនៅវត្ត «គីរីជលសារកោះរ៉ុង» ខណៈដែលលោកស្រី អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ ចុះទៅជួយពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្រុងកោះរ៉ុង។

ពិធីនោះបានប្រព្រឹត្តទៅវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តគីរីជលសារកោះរ៉ុង ស្ថិតនៅក្នុងភូមិព្រែកស្វាយ​ សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក រាជ សុវណ្ណ អភិបាលរងក្រុងកោះរ៉ុង, លោក ពិន ធារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងកោះរ៉ុង, អធិការនគរបាលក្រុងកោះរ៉ុង ព្រមទាំមន្រ្តីរាជការសាលាក្រុងកោះរ៉ុង និងក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោរួមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ទេយ្យទានដែលលោកស្រី នាំទៅប្រគេនដល់ព្រះសង្ឃរួមមាន៖ អង្ករចំនួ២តោន, ទឹកស៊ីវអ៉ីវ១០យួរ, ទឹកត្រី១០យួរ, ត្រីងៀត២០គីឡូក្រាម, សាច់ក្រក២០គីឡូក្រាម, សាច់ជ្រូកផាត់២០គីឡូក្រាម, សាដក១២កញ្ចប់, អាល់កុល៨កាន និងមីម៉ាម៉ា១០កេសធំ។

អំណោយសម្រាប់លោកតាអាចារ្យ លោកតាជី លោកយាយជី និងគណៈកម្មការវត្តរួមមាន៖ ថវិកា, សាប៊ូដុំ, ច្រាស និងថ្នាំដុសធ្មេញ, ប្រេងខ្យល់ និងប្រេងកូឡា, ដបដាក់អាល់កុល, ម៉ាស់៤០ប្រអប់, តែ៤គីឡូក្រាម, ត្រីខ ២កេស, ទឹកដោះគោខាប់៤កេស, អំបិល២បេ, ប៊ីចេង២បេ, ស្ករស២បេ និងកាហ្វេ១០កព្ចាប់ធំ។

ដោយឡែកនៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រុមគ្រូពទ្យស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន និងនិងបោះទីតាំងនៅរីតាបឹងហ្គាឡូ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងព្យាបាលជំងឺប្រគេន និងជូនដល់ព្រះសង្ឃ គណៈកម្មការអាចារ្យ តាជីយាយជី ព្រមទាំងប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ជាពិសេសកុមារ ជនពិការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងកោះរ៉ុង ដោយឥតគិតថ្លៃ ដូច្នេះសូមនិមន្ត និងអញ្ជើញទៅទទួលយកសេវ៉ានេះកុំបីខាន។

នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចនាយរដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនដល់ព្រះសង្ឃព្រមទាំងគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលសម្ដេចតែងតែគិតគូនិងយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

សម្ដេចតេជោមានចក្ខុវិស័យវែងឆ្ងាយដ៏ឈ្លាសវៃក្នុងការដឹកនាំប្រទេស សម្ដេចបាននាំសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពេលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលមានជំងឺកូវីរាតត្បាតកើតឡើង សម្ដេចតេជោ បានពុះពារស្វែងរកថ្នាំវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ក្នុងក្របខណ្ឌទួទាំងប្រទេស ដើម្បីការពារអាយុជីវិតបងប្អូនទាំងអស់ពីការឆ្លងនៃជម្ងឺនេះ។

លោកស្រីបានថ្លែងទៀតថា «បើគ្មានថ្នាំវ៉ាក់សាំងប្រឆាំងវីរុសកូវីដទេ ប្រហែលយើងទាំងអស់គ្នាក៏មិនបានមកអង្គុយជុំគ្នាដូចថ្ងៃនេះឡើយ ហើយបើទោះជាចង់មកអង្គុយជុំគ្នាក៏មិនហ៊ានដែរ ព្រោះអីខ្លាចជំងឺ និងប៉ុន្តែអ្វីដែលធំបំផុត មួយទៀតនោះ គឺសុខសន្តិភាព បើគ្មានសន្តិភាពទេយើងក៏ពុំមានថ្ងៃនេះដែរកុំថាតែព្រះសង្ឃ លោកតាលោកយាយដែលមានអាយុច្រើន សូម្បីតែខ្លួនលោកស្រីផ្ទាល់ក៏មិនមានឱកាសបានចាប់កំណើតផង។ ដូច្នេះសូមជួយថែរក្សា ការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគតខាងមុខ»

ដោយឡែកលោកស្រី បានសំណេះសំណាលជាមួយសិស្សមេតេយ្យជាង២០០នាក់ និងជូនសំភារៈសិក្សារដូចជា៖ កាតាបស្ពាយ១ ខោអាវសិស្ស១កំប្លេរ.ស្បែកជើង.សៀវភៅ ប៊ិច ខ្មៅដៃផងដែរ និង ជាងសំណង់សាងសង់ព្រះវិហារជិត១០០នាក់ទៀត ថែមទាំងផ្តល់ជូននូវកាដូរអនុសាវរីយ៍ផងដែរ៕