(ត្បូងឃ្មុំ)៖ ស្រ្តីជាគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបុរសជាប្តីហេងស៊យម្នាក់ អារ-ក សម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងផ្ទះចាំចំការ ស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចម្ងាយប្រហែល៣គីឡូម៉ែត្រពីភូមិ នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ដែលដឹកនាំកម្លាំងជំនាញចុះស៉ើបអង្កេត ករណីឃាតកម្មនេះ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ អ៊ុល សុខណា អាយុ២៥ឆ្នាំ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ។ រីឯបុរសជាប្តី ដែលជាជនសង្ស័យនោះ មានឈ្មោះ តុន មករា ហៅនីត អាយុ៣០ឆ្នាំ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅវេលាម៉ោង៥ ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៦ ជនរងគ្រោះ និងប្តី បានមកស្នាក់នៅផ្ទះកើត
ហេតុ។ ដោយបាត់មិនឃើញកូនមកផ្ទះ ម្តាយក៏មកផ្ទះនៅឯចំការ ក៏ឃើញកូនស្រីដេកស្លាប់ ដោយអារ-ក នៅលើផ្ទះយ៉ាងអាណោចអាធ័មបំផុត»។
លោកបានបញ្ជាក់ថា តាមការសន្និដ្ឋាន អាចជាប់ពាក់ព័ន្ធជាមួយប្តី ឈ្មោះ តុន មករា ហៅនីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ
ខេត្តព្រៃវែង ដែលកំពុងគេចខ្លួន។
បើតាមលោកស្នងការ ប្តីប្រពន្ធនេះ រស់នៅជាមួយគ្នាក្នុងរយៈពេលប៉ុន្មានខែមកនេះ ដោយមិនបានរៀបការទេ គឺស្គាល់គ្នាតាមរយៈទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ៕