Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ទៀ វិចិត្រ សោកស្តាយដែលជួយសង្គ្រោះជីវិតតៃកុងទូកនេសាទម្នាក់មិនទាន់ពេល បន្ទាប់ពីខ្យល់គរធ្លាក់ចូលទឹកសមុទ្រ

09-12-2022 16:33

(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយពីជួយសង្គ្រោះជីវិតបុរសម្នាក់ ជាតៃកុងទូកនេសាទមិនទាន់ពេលវេលា។

កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ មានបុរសម្នាក់ជាតៃកុងទូកកាម៉ុង បានខ្យល់គរ រួចក៏ធ្លាក់ចូលទឹកសមុទ្រ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ។ ភ្លាមនោះក្រោយទទួលបានព័ត៌មាន លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័ររបស់ក្រុមហ៊ុន GTVC ទៅសង្គ្រោះបុរសជាអ្នកជំងឺរូបនោះ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុតដង្ហើម មុនពេលបញ្ជូនមកដល់ពេទ្យបន្តិចហើយ។

ជនរងគ្រោះឈ្មោះ សែប សិន អាយុ៤០ឆ្នាំ មានមុខរបរ ជាតៃកុងទូកកាម៉ុង រស់នៅស្រុកកំពង់បាយ ខេត្តកំពត។ ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះបាន និងសូមចូលរួមរំលែកទុក្ខដ៏គ្រួសារសពផងដែរ៕