(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក រកបាន៣ពិន្ទុលើកទី១ ក្នុង Euro 2016 នៅបារាំង ក្រោយបំបាក់ក្រុមសាធារណរដ្ឋ អៀរឡង់ ៣-០ យប់នេះ ឡើងទៅឈរនៅលេខ២ ក្នុងពូល E បណ្តោះអាសន្ន។
សារព័ត៌មាន Dailymail បានអោយដឹងថា ក្រុមដែលមានរហស្សនាមថា បិសាចក្រហម ប៊ែលហ្ស៊ិក បានប្រើពេលរហូតដល់ទៅ៤៨ ទើបកីឡាករខ្សែប្រយុទ្ធ Romelu Lukaku មុនពេលមិត្តរួមក្រុម Axel Witsel តែតបញ្ចូលទីគ្រាប់ទី១ នៅនាទីទី៦១។
ការនាំមុខ ២-០ នៅពីមុខអ្នកទស្សនាផ្ទាល់ ៤ម៉ឺននាក់ មិនទាន់ធ្វើអោយប៊ែលហ្ស៊ិក ស្កប់ចិត្ត ដោយបន្តរកបានគ្រាប់ទី៣ទៀតដោយកីឡាករ មកពីក្លឹប Everton, Romelu Lukaku ដដែលនៅនាទីទី៧០ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោងនៅក្នុងទក្រុង Bordoaux។
នេះជា៣ពិន្ទុស្រស់ៗ សម្រាប់ប៊ែលហ្ស៊ិក ឡើងទៅឈរលេខ២ បណ្តោះអាសន្នក្នុងពូល E តាមពីក្រោយក្រុមឈរកំពូលតារាងអ៊ីតាលី ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមហើយនោះ។
២ប្រកួតបន្តទៀតនារាត្រីនេះផងដែរ ហុងគ្រីប៉ះអ៊ីស្លង់ ម៉ោង១១យប់ និងព័រទុយហ្គាល់ ប៉ះអូទ្រីស ម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ពីក្នុងពូល F ចុងក្រោយគេ៕
.