(ភ្នំពេញ)៖ រាជរដ្ឋាភិបាល រកឃើញនូវភាពមិនប្រក្រតីរបស់មន្ដ្រីក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។

ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលរាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានអះអាងថា ភាពមិនប្រក្រតីដែលត្រូវបានរកឃើញនោះរួមមាន៖ ការយកកម្រៃសេវាពីប្រជាពលរដ្ឋ ដែលមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ, ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាតវីងដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធីជាដើម។

ទន្ទឹមនឹងការរកឃើញនូវភាពប្រក្រតីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត នូវការងារចាំបាច់មួយចំនួនផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង៖