(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីបិទបេសកម្មពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការល្អរវាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក ហាន់ ឃ្យូហ្សន់ តំណាងអង្គការសហ ប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ (PMCI) នៃប្រទេសកូរ៉េ បានចុះមកត្រួតពិនិត្យសុខភាព ដល់បងប្អូនកងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានរយៈពេលបីថ្ងៃដោយចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

លោកបានបន្តថា ក្នុងពេលបិទបញ្ជាប់ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជម្ងឺជូនកងកម្លាំងសរុបចំនួន ៤៣២នាក់ ក្នុងនោះ១-ជំងឺទូទៅចំនួន ២០០នាក់, ២-ជំងឺរោគស្ត្រីចំនួន ៣៤នាក់, ៣-ពិនិត្យភ្នែកចំនួន ១៩៨នាក់ ហើយជាលទ្ធផល នៃការត្រួតពិនិត្យសុខភាព សង្កេតឃើញថា បញ្ហាតិចតួចកើតលើ កងកម្លាំងដូចជាលើសជាតិស្ករ និងសម្ពាធឈាម។

ជាមួយគ្នានេះ លោកស្នងការរង បានលើកឡើងអំពីអត្ថប្រយោជន៍នៃកម្មវិធីខាងលើនេះ ដើម្បីស្វែងយល់ស្ថានភាពជំងឺ ការថែទាំ ព្យាបាលបានទាន់ពេលវេលា, ជួយលើកស្ទួយដល់ជីវភាពកងកម្លាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ, ជួយសម្រាលបន្ទុកចំណាយរបស់រាជរដ្ឋាភិបាល។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានផ្ដល់ឱកាសកិច្ចសហការល្អ ចំណាយពេលវេលាដ៏មានតម្លៃត្រួតពិនិត្យសុខភាព និងចែកជូនឱសថ សម្រាប់ព្យាបាលជំងឺ ដល់កងកម្លាំងដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើដល់កម្លាំងសូមថែរក្សាសុខភាព ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ជាចុងក្រោយលោក ហាន់ ឃ្យូហ្សន់ បានប្រគល់សម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមសាងសង់សមិទ្ធផល ក្នុងបរិវេណក្នុងស្នងការដ្ឋាននគរបាលខេត្ត ឲ្យកាន់តែមានភាពរីកចម្រើម្រើនបន្ថែថែមទៀត៕