(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង៣៥.៣លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៣ម៉ឺននាក់ដែរ។

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧ពាន់នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១១,៥១៩,៥៣៩នាក់ (ស្លាប់ ៤៣,១៧៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៦៩២,៥០៩នាក់ (ស្លាប់ ១៦០,១៣៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,០០៦,៨៥៥នាក់ (ស្លាប់ ៣៦,៧៤២នាក់)
* ថៃ ឆ្លងចំនួន ៤,៧១១,៥២៨នាក់ (ស្លាប់ ៣៣,២៨៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៤,០៤៥,៣៥៨នាក់ (ស្លាប់ ៦៤,៨២០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២,១៧៧,៧០១នាក់ (ស្លាប់ ១,៧០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៣,៣៨១នាក់ (ស្លាប់ ១៩,៤៨៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២៤១,០៤៤នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៧,០៩៩នាក់ (ស្លាប់ ៧៥៨នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៨,២០២នាក់ (ស្លាប់ ៣,០៥៦នាក់)៕