(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៤នាក់ ខណៈអ្នកជាសះស្បើយ៦នាក់

២៖ មកទល់ពេលនេះ រុស្ស៉ីបានបាញ់ផ្លោងមីស៉ីលនិងគ្រាប់រ៉ុក្កែត សរុបលើស១,០០០គ្រាប់ ទៅលើបណ្តាញថាមពលរបស់អ៊ុយក្រែន

៣៖ ព្រឹទ្ធសភា ប្រកាសលទ្ធផល សម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤

៤៖ សហភាពអឺរ៉ុប បញ្ចេញកញ្ចប់ទណ្ឌកម្មថ្មី មានគោលដៅលើកងកម្លាំងប្រដាប់អាវុធ និងឧស្សាហកម្មដ្រូនរុស្ស៉ី

៥៖ ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីពីកូរ៉េខាងត្បូង ១៥០០លានដុល្លារ

៦៖ អភិបាលក្រុងកៀវ៖ «សេណារីយ៉ូសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន ក្នុងរដូវរងានេះគឺគ្រោះថ្នាក់ខ្លាំង»

៧៖ លោកស្រី Boluarte ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ត្រីដំបូងបំផុត នៃប្រទេសប៉េរូ

៨៖ កូរ៉េខាងត្បូង ទម្លាក់ថវិកាជិត ២៥០លានដុល្លារ សម្រាប់សង់ស្ពាន ឆ្លងកាត់ទន្លេ ភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ

៩៖ នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា កំពុងរៀបចំណាត់ការតឹងរ៉ឹងបន្ថែម ដែលមានគោលដៅប្រឆាំងការធ្វើកូដកម្ម

១០៖ ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាល «ដើមអង្រ្គង», អ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសំរាកព្យាបាល ដែលប្រព្រឹត្តខុសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

១១៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បញ្ជាឲ្យក្រុមកម្មករដឹកជញ្ជូនដែក និងគីមីឥន្ធនៈ ចូលធ្វើការវិញជាកំហិត

១២៖ ADB ផ្តល់ជំនួយថ្មីចំនួន៧៣លានដុល្លារ ជួយដល់វិស័យជលផលសមុទ្ររបស់កម្ពុជា

១៣៖ អធិការបតីអាល្លឺម៉ង់៖ «ហានិភ័យនៃការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី បានថមថយក្នុងពេលនេះ»

១៤៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៣០,៩៩៣នាក់, ដូសទី៣ចំនួន ១០,៣៨៤,៤៧៧នាក់, ដូសទី៤ចំនួន ៤,៧០០,៦០០នាក់ និងដូសទី៥ចំនួន ១,១៦៨,៤៨៣នាក់ (គិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២)

១៥៖ ទាហានរុស្ស៉ីចូលរួមការធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសបេឡារុស

១៦៖ ឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

១៧៖ តើក្រុមណាដែលជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារ នៅក្នុងប្រទេសអាល្លឺម៉ង់?

- ព័ត៌មាន Fresh News Plus

១៖ Apple គ្រោងពង្រីកមុខងារ Emergency SOS តាមរយៈផ្កាយរណបទៅកាន់ចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយនេះ

២៖ មហាសេដ្ឋី Elon Musk ចង់ដាល់ Kanye West ចំកណ្តាលមុខ ព្រោះតែសំដីហួសហេតុជ្រុល

៣៖ លោក O'Neill វិលត្រឡប់ ធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិ អៀរឡង់ខាងជើងវិញ

៤៖ World Cup 2022: ប្រធានក្រុម Hazard ចូលនិវត្តន៍ពីជម្រើសជាតិប៊ែលហ្សិក

៥៖ ប្រដាល់សកលបញ្ចូនកីឡាករជម្រើសជាតិ ៨រូប ទៅហាត់នៅកាហ្សាក់ស្ថានត្រៀមស៊ីហ្គេម ២០២៣


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)