នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ
08-12-2022 15:21
(កំពង់ឆ្នាំង)៖ កាលពីព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ ដែលមានកម្ពស់ ៦៧៤ម៉ែត្រ និងមានចម្ងាយផ្លូវ៤១៤០ម៉ែត្រ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា ភ្នំជុំរីករាយស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្រោយទីតាំងនេះត្រូវបានបង្កើតឡើងជាតំបន់ទេសចរណ៍ធម្មជាតិ នោះប្រជាពលរដ្ឋនឹងទៅទស្សនាជាក់ជាមិនខានឡើយ ដែលជាការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់នោះខ្លាំងឡើង ម្យ៉ាងទៀតនឹងធ្វើឲ្យដីធ្លីមានទីផ្សារចៀសមិនផុតឡើយ។
នៅតំបន់ភ្នំជំរាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត។
នៅតំបន់ភ្នំជុំរីករាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត។ល៕