Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធី កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤ វគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃសៅរ៍នេះ

18-06-2016 16:45

(ភ្នំពេញ)៖ កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់» វគ្គ៤ នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមិថុនានេះ គឺជា វគ្គផ្ដាច់ព្រ័ត្រ ដោយកីឡាករ ពេជ្រ សីហា នឹងត្រូវដណ្ដើមជើងឯកជាមួយ កីឡាករ រឿង សោភ័ណ្ឌ ខណៈដែលកីឡាករ ឡុង សុភី ត្រូវប្រកួតជាមួយ ធុតស៍ភុន ស.ស៊ុម៉ាលី ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣។ ជាមួយគ្នានោះក៏មានគូប្រដាល់កិត្តិយស ដោយកីឡាករ សុច សុវណ្ណ ប៉ះជាមួយ រើហ្វា ស៊ីតណាយុគថៃ ផងដែរ។ កម្មវិធីប្រកួតនឹងចាប់ផ្ដើមពីម៉ោង ៦ ដល់ម៉ោង ៨ ថ្ងៃសៅរ៍នេះ។

សូមបញ្ជាក់ថា មុននឹងឈានដល់ការប្រកួត កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤ វគ្គផ្ដាច់ព្រ័ត្រ នៅវេលាម៉ោង ១៧៖១៥នាទី ស្ថានីយទូរទស្សន៍ CNC នឹងធ្វើសន្និសីទកាសែត ស្ដីពីការបញ្ចប់កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤» និងការប្រកាសចាប់ផ្ដើមកម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៥» ទម្ងន់ ៦៧គីឡូក្រាម។

ទស្សនិកជនអាចទស្សនាការផ្សាយផ្ទាល់កម្មវិធី «កំពូលអ្នកប្រដាល់ជើងឯកគោជល់ វគ្គ៤ វគ្គផ្ដាច់ព្រ័ត្រ» នៅសង្វៀន CNC ឫស្សីកែវ ហើយទស្សនិកជនក៏អាចទស្សនាបានជាមួយ Fresh News ដែលផ្សាយបន្តផ្ទាល់ទៅលើ Facebook និង Youtube ផងដែរ ចាប់ពីម៉ោង ១៧៖១៥នាទី ថ្ងៃសៅរ៍តទៅ៕