(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប័ណ្ណសម្គាល់អ្នកសារព័ត៌មានជាតិ សរុបចំនួន ៨១នាក់ ក្នុងនោះស្ត្រីចំនួន៧នាក់ មកពី១០អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ ដើម្បីយកព័ត៌មានក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសារព័ត៌មានជាតិជាផ្លូវការ៖

ទី១៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក)
ទី២៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ទី៣៖ ស្ថានីយទូរទសុ្សន៍ PNN
ទី៤៖ ស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស
ទី៥៖ សំឡេងសហរដ្ឋអាមេរិក (VOA)
ទី៦៖ អង្គភាពព័ត៌មាន FRESH NEWS
ទី៧៖ គេហទំព័រ www.rmn.asia
ទី៨៖ កាសែត The Phnom Penh Post
ទី៩៖ កាសែត Khmer Times
និងទី១០៖ គេហទំព័រ ខ្មែរឯករាជ្យ

ពាក្យសុំ និងបែបបទសម្រាប់សុំប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ។ សូមមកទំនាក់ទំនងនៅទីស្ដីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/5959។

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបែបបទតាមទម្រង់រួចហើយ អាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: [email protected] ឬ Telegram (093 802 734)។

កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យមានដូចខាងក្រោម៖

*អ្នកសារព័ត៌មានជាតិ៖ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣
*អ្នកសារព័ត៌មានអន្តរជាតិ៖ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣៕