(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារ ចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត បានដឹកនាំក្រុមការងារ រួមជាមួយគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋនៅក្នុង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។
លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត និងក្រុមការងារ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋ នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ដោយចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង និង បាននាំយកនូវថវិកាដែលជាអំណោយរបស់លោក នេត សាវឿន និងភរិយា។ ចំណែកប៊ីចេង, កន្សែង, ប្រេងកូឡា ក៏បានជួយឧបត្ថម្ភដល់ស្រីឆ្លងទន្លេ ចំនួន ១៨នាក់ និងគ្រួសារសព ០៣នាក់ រួមនិងឧបត្ថម្ភថវិកាមួយចំនួនដល់ចាស់ជរាផងដែរ៕