Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកណ្ដាល ជួសជុលផ្លូវ និងចាក់កៅស៊ូ AC សង្កាត់ដើមមៀន ក្រុងតាខ្មៅ

07-12-2022 18:45

(កណ្ដាល)៖ ជួសជុលផ្លូវ និងចាក់កៅស៊ូ AC កំរ៉ាស់ ៥ហ៊ុន ផ្លូវលេខ ២០៦ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រវែង៨៤០ម៉ែត្រ ចាប់ពីគល់ស្ពានថ្ម រហូតដល់រង្វង់មូលព្រះនរាយណ៍ បន្ទាប់ពីមានការខូចខាតស្រុត ប្រេះលើតួផ្លូវ ដោយសារការកសាងផ្លូវនេះ អស់រយៈពេល១៩ឆ្នាំមកហើយ។

លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចាត់លោក ហាក់ សុខមករា អភិបាលរងទទួលផែន ចុះពិនិត្យ ដឹកនាំមន្ត្រីជំនាញ និងគ្រឿងចក្រធ្វើការ ជួសជុល ដោយធ្វើការកាយគ្រឹះ ដែលស្រុត ប្រេះ ពង្រឹងគ្រឹះតាមបច្ចេកទេសឡើងវិញ ចាក់កៅស៊ូ AC ឲ្យស្មីរនីវូ ផ្ទៃ និងចាក់កៅកៅស៊ូ AC overlay លើផ្ទៃតួផ្លូវទាំងមូល៕