(ភ្នំពេញ)៖ កម្ពុជា បណ្ដេញចេញជនបរទេស១៤៨នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់, ជនជាតិកូរ៉េចំនួន២នាក់ និងជនជាតិអេស្ដូនីចំនួន១នាក់ ចេញពីកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖