(ប៉េកាំង)៖ អាជ្ញាធរចិន បានបញ្ជាឲ្យក្រុមហ៊ុន Apple ផ្អាកការលក់ iPhone 6 និង 6Plus នៅក្នុងទីក្រុងប៉េកាំង បន្ទាប់ពីរកឃើញថា iPhone ទាំងពីរនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន 100C ដែលផលិតឡើងដោយក្រុមហ៊ុនក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Wall Street Journal នៅថ្ងៃទី១៨ ខែមិថុនា។
ក្រុមហ៊ុន Apple បានប្រតិកម្មភ្លាមៗវិញថា ខ្លួននៅតែបន្តការលក់ iPhone 6 និង 6Plus នៅក្នុងទីក្រុងប៉េកាំង ដរាណាតុលាការឧទ្ធរណ៍ បើកសវនាការកាត់ក្ដីលើបណ្ដឹងជម្លោះប៉ាតង់រវាងក្រុមហ៊ុនចិន និង Apple ដោយដាច់ស្រាច និងបញ្ជាក់ឲ្យច្បាស់ថា ខាងណាជាអ្នករំលោភប៉ាតង់ពិតប្រាដក។
ក្រុមហ៊ុនចិន ដែលផលិតស្មាតហ្វូន 100C បានប្ដឹង និងចោទប្រកាន់ Apple ថា បានលួចចម្លងម៉ូដក្នុងការរចនា iPhone 6 និង 6Plus តាមខ្លួន ហើយថ្មីៗនេះ តុលាការចិន បានប្រកាសសម្រេចឲ្យក្រុមហ៊ុនចិនជាអ្នកឈ្នះ ប៉ុន្តែ Apple មិនអស់ចិត្ត និងបានដាក់ពាក្យបណ្ដឹងឡើងឧទ្ធរណ៍។
គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅនេះ តុលាការចិន បានបញ្ជាឲ្យក្រុមហ៊ុន Apple ផ្អាកដំណើរការសេវាកម្ម iBook និង iTunes នៅ ដោយបានបញ្ជាក់ថា បានរំលោភលើកម្មសិទ្ធិបញ្ញា៕