Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនល្អ រួបរួមគាំទ្រកំចាត់គ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែធ្នូ៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២៧នាក់

06-12-2022 18:23

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ក្នុងនោះករណីប្រើប្រាស់៦ករណី, ដឹកជញ្ជូនរក្សាទុក៤ករណី និងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៨៧៤ករណី ឃាត់មនុស្ស ១៣,៧៨១នាក់ (ស្រី៨៧១នាក់)៕