(ភ្នំពេញ)៖ កាន់តែអស្ចារ្យពីបុរី The Flora ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ បុរី ឌឹ​ផ្លរ៉ា នឹងធ្វើការបើកកម្មវិធីចាប់រង្វាន់ បញ្ចុះតម្លៃបន្ថែមដល់អតិថិជន ចំនួន ១០រង្វាន់ និងការចែករំលែកសំណាង ដ៏អស្ចារ្យរបស់ខ្លួនទៅមនុស្សជាទីស្រឡាញ់ ៣,០០០ដុល្លារ រួមទាំងការផ្តល់ជូនប័ណ្ណ​សមាជិកគ្រួសារ ឌឹផ្លរ៉ា និងការបើកទទួលកក់ជួល «The Flora Square» ហើយកម្មវិធីចាប់រង្វាន់​ដ៏ពិសេសនេះ នឹងធ្វើឡើងនៅផ្សារ ទំនើប AEON Mall ។ 

កម្មវិធីចាប់រង្វាន់បញ្ចុះតម្លៃពិសេស របស់បុរី ឌឹផ្លរ៉ា ក្នុងរយៈពេលបីថ្ងៃនេះ មានដូចជារង្វាន់បញ្ចុះតម្លៃ បន្ថែម ១០% មាន១រង្វាន់ ៥% ១រង្វាន់ ៣%៣ រង្វាន់ និងមួយភាគរយមាន៥ រង្វាន់ ។ ជាមួយគ្នានោះដែរ បុរី ឌឹផ្លរ៉ា ក៏មានការផ្តល់ជូនប័ណ្ណ សមាជិកគ្រួសារឌឹផ្លរ៉ាផងដែរ ដើម្បីធ្វើការណែនាំ ដល់អតិថិជនដទៃទៀត ហើយនឹងអាចទទួលបានអត្ថប្រយោជន៍ ជាច្រើនផងដែរ។

គម្រោង ឌឹ​ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់​នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេស​ខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និងជាតំបន់ឆ្លងកាត់របស់ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។

តំបន់ត្រើយម្ខាង ជ្រោយចង្វារនាពេលបច្ចុប្បន្ន កំពុងក្លាយជាតំបន់វិនិយោគ ដ៏មានសក្តានុពលថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ទៅលើការសាងសង់អគារខុនដូ អគារខ្ពស់ៗ និងបុរី ផ្ទះល្វែងជាដើម ព្រោះតំបន់នោះ នឹងក្លាយជាទីក្រុងរណប​នាពេលខាងមុខ ជាពិសេស គឺការពង្រីកបន្ថែមនូវផ្លូវជាតិលេខ ៦ កាន់តែធំទូលាយជាងមុន ដែលអាចផ្តល់ឱកាសយ៉ាងច្រើន សម្រាប់អ្នកវិនិយោគិន។

ជាងនេះទៅទៀត គម្រោងឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជន នូវប្រណិតភាពនៃគេហដ្ឋាន ភាពងាយស្រួល និងទំនុកចិត្តទៅលើការផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណីផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗមានទំហំរហូត​ ដល់ទៅ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះ​បង្ហាញ​ពីលក្ខណៈទំនើប និងប្រណិតភាពរបស់គម្រោង ឌឹផ្លរ៉ា។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយទូរស័ព្ទលេខ៖ (០១០-០៨៧) ៣៦៦ ៨៨៦៕