ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលផុតអាណត្តិបេសកកម្ម
06-12-2022 15:39
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអនុញ្ញាតឱ្យ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។ ជំនួបនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២៕