Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្របួចបានជនជាតិឡាវ២នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

18-06-2016 12:20

(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបការជួញដូរថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិឡាវ ចំនួន២នាក់ ដកហូតថ្នាំញៀនជាង៦ខាំ នៅចំណុចដុំក្រឡចាស់ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្ត បានឱ្យដឹងថា ជនជាតិឡាវដែលជាប់សង្ស័យខាងលើមានឈ្មោះ ប៊ូន ពានសៃញ៉ាក ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ នុក ថូង ភេទប្រុស អាយុ៤៥ឆ្នាំ ក្រោយពីបានឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ទម្ងន់៦២១.៤ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ទៅសាលាដំបូងខេត្តចាត់ការបន្ត៕