Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែធ្នូ, អាចមានភ្លៀងធ្លាក់ពីតិចតួច (Video inside)

06-12-2022 07:31

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។

ដោយក្នុងសប្តាហ៍នេះ អាចមានភ្លៀងធ្លាក់តិចតួច លើកលែងតែនៅរាជធានីភ្នំពេញ ខេត្តភាគខាងក្រោម ដែលភ្លៀងអាចធ្លាក់ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ណ្ណោះ៕