(ភ្នំពេញ)៖ អនុប្រធានការិយាល័យក្រុមហ៊ុនធានារ៉ាប់រងម្នាក់ បានបើករថយន្ដមកឈប់ចតដេកស្លាប់ក្នុងរថយន្ដ ដោយពុំ ទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ តែសមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីខ្យល់គ។
ករណីបុរសដេកស្លាប់ក្នុងរថយន្ដនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥៖៣០នាទីទាបភ្លឺ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចក្បែរលូ ខាងកើតផ្សារសាំហាន់ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
លោកវរសេនីយ៍ត្រី អីុវ ឈុនផេង អធិការរងនគរបាលយុត្តិ ធម៌ខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ចំពោះ ករណីបុរសម្នាក់ដែលបានដេកស្លាប់ក្នុង រថយន្ដនេះនូវពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ច្បាស់លាស់នូវឡើយទេ ខណៈនេះកម្លាំងសមត្ថកិច្ច នៃការិយាល័យបច្ចេកទេសកុសល្យវិច្ច័យ កំពុងបន្តត្រួតពិនិត្យនៅកន្លែងកើតហេតុដោយសហការ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ។
លោក អីុវ ឈុនផេង បានបន្តថា ក្រោយការត្រួតពិនិត្យយ៉ាង យកចិតទុកដាក់និងវាយតម្លៃជុំហ៊ានដំបូងនោះ គឺជនរង គ្រោះស្លាប់ដោយសារស្រវឹងស្រារួចបើករថយន្ដមកឈប់ច តនៅកន្លែងកើតហេតុដេកក្នុងរថយន្ដស្លាប់តែម្ដងនិងសង្ស័យខ្យល់គ។
លោក បានបញ្ជាក់ថា សពជនរងគ្រោះមាន ឈ្មោះ ឡាំ ចាន់រិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជា អនុប្រធានការិយាល័យក្រុមហ៊ុនធានារ៉ាប់រង ស្នាក់នៅ ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម១២ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឫស្សីកែវ។
ដោយឡែករថយន្ដដែលជនរងគ្រោះជិះ បើកមកឈប់ចតនៅចំណុចកើតហេតុនេះ ម៉ាកMatiz ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ២P-០០៦២ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនៃការិយាល័យបច្ចេកទេសកុសល្យវិច្ច័យ កំពុងបន្តស្រាវជ្រាវដោយសហការ និងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដើម្បីធ្វើការកំណត់និងវាយតម្លៃឲ្យ បានច្បាស់លាស់ថា ជាករណីខ្យល់គ ឫជាករណីផ្សេង ។
ជាមួយគ្នានោះ សមត្ថកិច្ចបាននិងកំពុងបន្តសហការស៉ើប អង្កេតរកក្រុមគ្រួសារសព មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕