(ភ្នំពេញ)៖ ព្រឹត្ដិការណ៍នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រាបៀរលីអូបៀរ លើកទី៥ (Leo Cup National Volleyball 2016) វគ្គផ្ដាច់ព្រ័ត្រនៃ Division A ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ពិតជាអស្ចារ្យមែន ដែលទទួលបានការហ៊ូរកញ្ជៀវ ពីសំណាក់ទស្សនិកជិន តាំងពីចាប់ផ្ដើម រហូតដល់មកដល់វគ្គនេះ ហើយសម្រាប់ថ្ងៃទី១៩ ខែមិថុនាស្អែកនេះ ធានាថាកាន់តែជក់ចិត្ដជាមួយនឹងស្នាដៃនៃការប្រកួតរវាងក្រុមនីមួយៗ។
ចំណែកជាលទ្ធផលបច្ចេកទេសនៃការប្រកួតថ្ងៃទី៤ នៃការប្រកួតវិញ គឺមានចំនួន៣ គូទី១- សាលាខេត្តកំពង់ចាម ៣-២ បញ្ជាការដ្ឋានអង្គរក្ស(២៥-១៨,១៩-២៥,២២-២៥,២៥-២២,១៥-១៩),គូទី២- វិសាខា ៣-១ ក្រសួងមហាផ្ទៃ (២៥-១៥,១៤-២៥,២៥-២៣,២៥-២២) និងគូទី៣- ស្នងការនគរបាលខេត្តកំពង់ចាម សាក ០-៣ សាកលវិទ្យាល័យជាស៊ីមកំចាយមារ ។
សម្រាប់ថ្ងៃការប្រកួតនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានតែពីរតែប៉ុណ្ណោះ សុទ្ធតែជើងខ្លាំងដូចៗគ្នា សូមអញ្ជើញមកទស្សនាទាំងអស់គ្នា ដើម្បីដឹងពីសមត្ថភាពនៃការប្រកួត ថានឹងមានការចាប់អារម្មណ៍យ៉ាងណានោះ ។
គួរបញ្ជាក់ថា ក្រុងខ្លាំង ២ក្រុមមកពី Division B បានប្រកួតជាមួយ ៦ក្រុម មកពី Division A ដែលនឹងប្រកួតចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា ឆ្នាំ២០១៦។ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចាក់ទូរទស្សន៏ MyTV ចាប់ពីម៉ោង២រសៀលដល់ម៉ោង៦ល្ងាច។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា។ ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ៕