Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង! អ្នកជំងឺភ្នែក និងគថ្លង់ អាចទៅទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៩ ខែធ្នូ

05-12-2022 12:07

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួមការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision។

កម្មវិធីពិនិត្យ ព្យាបាលជំងឺភ្នែក និងគថ្លង់ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision ដែលមានគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ដ្រាលី សហការជាមួយក្រសួងសុខាភិបាល។

ការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕