(ភ្នំពេញ)៖ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកឆ្លើយឆ្លងសារព័ត៌មានក្យូដូរបស់ជប៉ុន ត្រូវបានជ្រើសតាំងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា ជំនួសលោក ប៉ែន បូណា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

ក្រៅពីជ្រើសតាំងលោកពុយ គា ជាប្រធាន ក្លឹបអ្នកកាសែតកម្ពុជា ក៏បានជ្រើសតាំង លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាផងដែរ៕