Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងថ្នាកដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងកំពង់ចាម

04-12-2022 17:40

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមណ្ឌលប្រឡង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងវិទ្យាល័យព្រះសីហនុ​ ក្រុងកំពង់ចាម​ ដែលការប្រឡង​ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្ត​ទៅនៅថ្ងៃទី ៥​ ទី៦​ ខែធ្នូ ឆ្នាំ២០២២។

បើតាមប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក លី ម៉េងសាន បានឲ្យដឹងថា ស្ថានភាពមណ្ឌលប្រឡងក្នុងខេត្តកំពង់ចាមមានសរុប មាន១៤មណ្ឌល ក្នុងនោះ ក្រុងកំពង់ចាមមាន ចំនួន ១០ មណ្ឌល ស្រុកកំពង់សៀម ចំនួន២មណ្ឌល និងស្រុកជើងព្រៃចំនួន២មណ្ឌល។

លោក លី ម៉េងសាន បានឲ្យដឹងទៀតថា ចំពោះបន្ទប់ប្រឡងមានសរុប ៣៣៩ បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្រ្តចំនួន ១២៨ បន្ទប់ និងផ្នែកវិទ្យាសាស្រ្តសង្គមចំនួន ២១១ បន្ទប់ផងដែរ៕