(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីដែលបង្ហោះនៅលើ Facebook Page ផ្លូវការរបស់បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញពីភាពស្និទស្នាលរបស់លោកបណ្ឌិត ជាមួយបងប្អូនយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រកបដោយស្នាមញញឹម និងការចងចាំដ៏ល្អ។
វីដេអូខ្លីនេះបង្ហាញពីសកម្មភាព ក្នុងឱកាសដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ ស.ស.យ.ក នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបោះឆ្នោតជ្រើសតាំង ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស៕