(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ខាត់ សុធី ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមបញ្ជាក់ថា លោក ខាត់ សុធី ជាអតីតសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក ខាត់ សុធី ទើបនឹងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ៕