Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន

03-12-2022 20:18

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា លោក ប៉ែន បូណា គឺជាអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលបានប្រឡូកក្នុងវិស័យនេះអស់ជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នលោកមានតួនាទីជាប្រធានក្លឹបអ្នកកាសែតកម្ពុជាផងដែរ៕