ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ២រូប
03-12-2022 19:41
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន២នាក់។
អនុរដ្ឋលេខាធិការថ្មី២រូបនោះ រួមមាន ៖ លោក តែង សួន និងលោក រស់ សាផល៕