(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់មុននេះថា មានករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកបានបន្តទៀតថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងចុះទៅជួយអន្តរាគមន៍ហើយ ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ទាំង២នៅឡើយទេ តែប្តីជាមន្រ្តីនៅរដ្ឋបាលព្រៃឈើ៕