(មូស្គូ)៖ កីឡាករ-កីឡាការិនីរបស់ប្រទេសរុស្ស៊ី អាចនឹងត្រូវបានព្យួរជើងពីការចូលរួមប្រកួត នៅលើឆាកអន្តរជាតិ និងកីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ដោយសារមានការពាក់ព័ន្ធការ ប្រើសារធាតុប៉ូវកម្លាំង នាពេលកន្លងមក។
សារព័ត៌មាន BBC បានចេញផ្សាយមុននេះថា ប្រធានគ្រប់គ្រងអត្តពលិក បានសម្រេចព្យួរជើងកីឡាករ-កីឡាការិនីរុស្ស៊ី ក្រោយពីទទួលបានរបាយការណ៍ពីភ្នាក់ងារ WADA ដែលបានរកឃើញថា អត្តពលិករុស្ស៊ីជាច្រើនបាន លួចប្រើសារធាតុប៉ូវកម្លាំងកាលពី Olypic Games នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
សម្រាប់ប្រភេទកីឡាអត្តពកម្មរុស្ស៊ី គឺសហព័ន្ធ IAAF បានសម្រេចមិនអោយចូលរួមប្រកួតកីឡាអូឡាំពិក ជាផ្លូវការហើយ។
តែយ៉ាងណាក៏ដោយ ភ្នាក់ងារ WADA ក៏បានផ្អាកការពិនិត្យបណ្តោះអាសន្ន ដោយសារបញ្ហាសន្តិសុខ ដែលបានចាប់ស្វែងរកសារធាតុញៀន ទៅលើអត្តពលិករុស្ស៊ីកាលពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។
ស្របជាមួយគ្នានោះដែរ IOC ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា អត្តពលិករុស្ស៊ីនៅតែអាចចូលរួម Olympic Games 2016 ដដែល តែត្រូវកំណត់ប្រភេទកីឡា និងមិនអនុញ្ញាតចំពោះកីឡា ដែលជាប់ពាក់ព័ន្ធនឹងការប្រើសារធាតុញៀនឡើយ៕