ដំណឹងមរណភាព! លោក ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក បានទទួលមរណភាព ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ
03-12-2022 12:13
(ភ្នំពេញ)៖ លោក ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម បានទទួលមរណភាព នៅវេលាម៉ោង១០និង៥៦នាទីព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សពលោក ម៉ី លីហួត ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ៨៩A ផ្លូវលេខ១ បុរីហុងឡាយ លូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះចាត់ជាការជូនដំណឹងដល់ញាតិ មិត្ត ជិត ឆ្ងាយ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យសព ទៅតាមសន្ធាជ្រះថ្លា៕